homenavigate_nextផលិតផល និងសេវាnavigate_nextឌីជីថលnavigate_nextសេវាអេស៊ីលីដាអ៊ីនធើណែត
សេវាអេស៊ីលីដាអ៊ីនធើណែត
អេស៊ីលីដាអ៊ីនធើណែត ជាប្រព័ន្ធបច្ចេកវិជ្ជាទំនើប ផ្តល់ជូនលោកអ្នកក្នុងការចាត់ចែងសាច់ប្រាក់ និងធ្វើប្រតិបត្តិការសេវាធនាគារ តាមរយៈកុំព្យូទ័រដែលមានភ្ជាប់ប្រព័ន្ធអ៊ីនធើណែត បានតាមតម្រូវការ នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ប្រកបដោយភាពងាយស្រួលនិងសុវត្ថិភាពខ្ពស់ ។
អត្ថប្រយោជន៍
- កាត់បន្ថយចំណាយ ចំណេញពេលវេលា ដោយលោកអ្នកមិនចាំបាច់ធ្វើដំណើរមកកាន់ធនាគារអេស៊ីលីដា ។
- ងាយស្រួលក្នុងការផ្ទេរប្រាក់ ឬទូទាត់ផ្សេងៗ ប្រកបដោយសុវត្ថិភាពខ្ពស់ ។
- កាត់បន្ថយហានិភ័យផ្សេងៗទាក់ទងនឹងការដាក់ប្រាក់តាមខ្លួនក្នុងការទូទាត់ និងការរាប់ប្រាក់ជាដើម ។
- មានឱកាសប្រើប្រាស់សេវាផ្សេងៗរបស់ធនាគារអេស៊ីលីដា ។
ប្រភេទប្រាក់
ប្រភេទប្រាក់ដែលប្រើនៅក្នុងសេវាអេស៊ីលីដាអ៊ីនធើណែត មានប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ប្រាក់បាត និងប្រាក់យ៉េនជប៉ុន ។ ករណីប្រតិបត្តិការទូទាត់ជាប្រភេទប្រាក់ផ្សេងពីប្រាក់ដើមរបស់គណនី នោះប្រព័ន្ធនឹងប្តូរប្រាក់ដោយស្វ័យប្រវត្តិទៅតាមអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារអេស៊ីលីដា នៅពេលទូទាត់នោះ ។
ភាសា
នៅក្នុងប្រព័ន្ធអេស៊ីលីដាអ៊ីនធើណែត គ្រប់ម៉ឺនុយ (Menu) មានជាភាសាខ្មែរ អង់គ្លេស និងចិន ប៉ុន្តែការបញ្ចូលព័ត៌មានឬទិន្នន័យអតិថិជនទៅក្នុងប្រព័ន្ធ ដូចជា ឈ្មោះ ថ្ងៃខែឆ្នាំ ចំនួនទឹកប្រាក់ តួលេខនិងទិន្នន័យផ្សេងៗ ត្រូវបញ្ចូលជាភាសាអង់គ្លេស ។
លក្ខណសម្បត្តិអតិថិជនដែលប្រើប្រាស់សេវាអេស៊ីលីដាអ៊ីនធើណែត
- ប្រព័ន្ធអេស៊ីលីដាអ៊ីនធើណែត សម្រាប់ភ្ជាប់គណនីឯកត្តជន (គណនីផ្ទាល់ខ្លួន និងគណនីរួម)
- ត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ (នីតិជន)
- ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬឯកសារផ្សេងៗដែលមានបិទរូបថតនិងមានសុពលភាព
- ត្រូវមានគណនីជាមួយធនាគារអេស៊ីលីដា (គណនីចរន្ត គណនីបញ្ញើសំចៃ ឬគណនីបញ្ញើតាមតម្រូវការ)
- ត្រូវមានកុំព្យូទ័រផ្ទាល់ខ្លួន (Laptop ឬ Desktop) ដែលមានភ្ជាប់ប្រព័ន្ធអ៊ីនធើណែត
- ត្រូវមានទូរស័ព្ទដៃ និងលេខទូរស័ព្ទ ព្រមទាំងមានអាសយដ្ឋានអ៊ីម៉ែល (E-mail) ផ្ទាល់ខ្លួន
- ប្រព័ន្ធអេស៊ីលីដាអ៊ីនធើណែត សម្រាប់ភ្ជាប់គណនីក្រុមហ៊ុន ឬអង្គភាព
- អ្នកមានសិទ្ធិរបស់ក្រុមហ៊ុនត្រូវចាត់តាំង ឬប្រគល់សិទ្ធិដល់សមាជិកគណនី ឱ្យមានមុខងារជាអ្នកបញ្ចូលទិន្នន័យ (Maker/Inputter) និងអ្នកត្រួតពិនិត្យ (Checker/Authorizer) ដើម្បីឱ្យចុះឈ្មោះប្រើប្រាស់សេវាអេស៊ីលីដាអ៊ីនធើណែត
- ត្រូវមានគណនីជាមួយធនាគារអេស៊ីលីដា (គណនីចរន្ត គណនីបញ្ញើសំចៃ ឬគណនីបញ្ញើតាមតម្រូវការ) និងគាំទ្រដោយឯកសារដូចខាងក្រោម ៖
- ឯកសារសម្គាល់អត្តសញ្ញាណរបស់ម្ចាស់គណនីដែលជាអ្នកបញ្ចូលទិន្នន័យ និងអ្នកត្រួតពិនិត្យ
- ឯកសារសម្គាល់អត្តសញ្ញាណរបស់នាយក ភាគទុនិក ឬដៃគូ
- អនុស្សរណៈ និងលក្ខន្តិកៈ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម
- លិខិតអនុញ្ញាតអាជីវកម្ម ឬឱ្យដំណើរការអង្គភាព
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ឬនាយកគ្រប់គ្រងលើការបើកគណនី
- លិខិតផ្ទេរសិទ្ធិដល់បុគ្គលណាម្នាក់ជាតំណាងឱ្យក្រុមហ៊ុន/អាជីវកម្ម
- អ្នកបញ្ចូលទិន្នន័យ និងអ្នកត្រួតពិនិត្យ ត្រូវមានកុំព្យូទ័រផ្ទាល់ខ្លួន (Laptop ឬ Desktop) ដែលមានភ្ជាប់ប្រព័ន្ធអ៊ីនធើណែត
- អ្នកបញ្ចូលទិន្នន័យ និងអ្នកត្រួតពិនិត្យ ត្រូវមានទូរស័ព្ទដៃ និងលេខទូរស័ព្ទ ព្រមទាំងមានអាសយដ្ឋានអ៊ីម៉ែល (E-mail) ផ្ទាល់ខ្លួន
សេវាធនាគារដែលអាចធ្វើប្រតិបត្តិការតាមរយៈប្រព័ន្ធអេស៊ីលីដាអ៊ីនធើណែត
- ប្រតិបត្តិការទូទាត់
- សេវាទូទាត់វិក្កយបត្រភ្លើង ទឹក ឬទូរស័ព្ទ ។ល។
- សេវាបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ
- សេវាបញ្ជាអចិន្ត្រៃយ៍ថេរ
- សេវាបើកប្រាក់បៀវត្ស និងទូទាត់ជាកញ្ចប់
- សេវាទូទាត់ឱ្យអ្នកផ្គត់ផ្គង់
- ប្រតិបត្តិការផ្ទេរប្រាក់
- សេវាផ្ទេរប្រាក់ក្នុងរង្វង់ធនាគារអេស៊ីលីដា (រវាងគណនីម្ចាស់តែមួយ ឬម្ចាស់ផ្សេងគ្នា)
- ផ្ទេរប្រាក់សងឥណទានរបស់ធនាគារអេស៊ីលីដា
- ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី (តាមរយៈលេខសម្គាល់អត្តសញ្ញាណ)
- សេវាផ្ទេរប្រាក់ពីគណនីដែលស្ថិតនៅធនាគារអេស៊ីលីដា ទៅធនាគារផ្សេងនៅក្នុងប្រទេស
- សេវាផ្ទេរប្រាក់ពីគណនីដែលស្ថិតនៅធនាគារអេស៊ីលីដា ទៅធនាគារផ្សេងនៅក្រៅប្រទេស
- ពិនិត្យមើលព័ត៌មានធនាគារ
- ពិនិត្យមើលអត្រាប្តូរប្រាក់
- ពិនិត្យមើលព័ត៌មានគណនីបញ្ញើសន្សំ (សមតុល្យគណនី របាយការណ៍គណនី និងរបាយការណ៍មូលប្បទានបត្រ)
- ពិនិត្យមើលប្រវត្តិប្រាក់បញ្ញើមានកាលកំណត់
- ពិនិត្យមើលតារាងសង្ខេបឥណទាន
- ពិនិត្យមើលប្រវត្តិខ្ចីប្រាក់
- ពិនិត្យមើលតារាងកាលវិភាគសងប្រាក់
- ពិនិត្យមើលកម្រិតបន្ទាត់ឥណទាន
- ប្រតិបត្តិការស្នើសុំប្រើប្រាស់ផលិតផល-សេវាកម្ម
- សេវាបញ្ញើ-សន្សំ និងសេវាចាត់ចែងសាច់ប្រាក់
- ស្នើសុំដំណើរការគណនីគ្មានប្រតិបត្តិការ
- ស្នើសុំបិទគណនី
- ស្នើសុំលិខិតអះអាងលើគណនី និងព័ត៌មានអតិថិជន
- សេវាមូលប្បទានបត្រ
- ស្នើសុំទិញមូលប្បទានបត្រ
- ស្នើសុំទិញមូលប្បទានបត្រសាច់ប្រាក់
- ស្នើសុំទិញមូលប្បទានបត្រធនាគារជាតិ
- ស្នើសុំទិញមូលប្បទានប័ណ្ណ
- ស្នើសុំបញ្ឈប់មូលប្បទានបត្រ
- សេវាហិរញ្ញប្បទានពាណិជ្ជកម្ម
- ស្នើសុំចេញលិខិតឥណទាន និង/ឬ ស្នើសុំកែប្រែលិខិតឥណទាន
- ស្នើសុំធ្វើប្រតិបត្តិការបង្ហាញឯកសារក្រោមលិខិតឥណទាន និង/ឬ ស្នើសុំកែប្រែការណែនាំទូទាត់លើឯកសារដែលបានបង្ហាញ
- ស្នើសុំធ្វើប្រតិបត្តិការបង្ហាញឯកសារក្រោមការប្រមូលទូទាត់សម្រាប់ការនាំចេញ និង/ឬ ស្នើសុំកែប្រែការណែនាំទូទាត់លើឯកសារដែលបានបង្ហាញ
- ស្នើសុំចេញលិខិតធានាដកទំនិញ
- ស្នើសុំចេញលិខិតធានា និង/ឬ ស្នើសុំកែប្រែលិខិតធានា
- សេវាឥណទាន
- ស្នើសុំឥណទានគ្រប់ប្រភេទ
- ស្នើសុំបង់ផ្តាច់ឥណទានមុនកាលកំណត់
ដើម្បីចុះឈ្មោះប្រើប្រាស់សេវាអេស៊ីលីដាអ៊ីនធើណែត
- សូមអញ្ជើញទៅកាន់សាខារបស់ធនាគារអេស៊ីលីដា ណាមួយដែលនៅជិតលោកអ្នក
- ភ្ជាប់មកជាមួយនូវឯកសារដែលបានបញ្ជាក់នៅខាងលើ
- បើកគណនីជាមួយធនាគារអេស៊ីលីដា (គណនីចរន្ត គណនីបញ្ញើសំចៃ ឬគណនីបញ្ញើតាមតម្រូវការ) ប្រសិនបើលោកអ្នកមិនទាន់មាន
- បំពេញពាក្យស្នើសុំចុះឈ្មោះប្រើប្រាស់សេវាអេស៊ីលីដាអ៊ីនធើណែត
- ឬក៏ចុចទីនេះ ដើម្បីបំពេញពាក្យស្នើសុំប្រើសេវាអេស៊ីលីដាអ៊ីនធើណែត
ថ្លៃសេវា សម្រាប់អតិថិជនក្រុមហ៊ុន
ថ្លៃសេវាក្នុងមួយប្រតិបត្តិការ | រៀល | ដុល្លារអាមេរិក | បាត | អឺរ៉ូ | ដុល្លារអូស្ត្រាលី | ដុល្លារកាណាដា | ផោន | យ៉េនជប៉ុន | ដុងវៀតណាម | ឡាវគីប |
---|---|---|---|---|---|---|---|---|---|---|
ចុះឈ្មោះ | មិនគិតថ្លៃ | |||||||||
Token / Authentication | មិនគិតថ្លៃ | |||||||||
សេវាប្រចាំខែ | ១ | ៤.០០០ | ៤០ | ១ | ១ | ១ | ១ | ១០០ | ២០.០០០ | ៨.០០០ |
ផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ (ក្នុងក្រុមសាខាតែមួយ) | ០,៥ | ២.០០០ | ២០ | ០,៥ | ០,៥ | ០,៥ | ០,៥ | ៥០ | ១០.០០០ | ៤.០០០ |
ផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ (សាខាផ្សេងគ្នា) | ០,០៥% អប្ប. ០,៥ អតិ. ១០.០០០ |
០,០៥% អប្ប. ២.០០០ អតិ. ៤០លាន |
០,០៥% អប្ប. ២០ អតិ. ៤០០.០០០ |
០,០៥% អប្ប. ០,៥ អតិ. ១០.០០០ |
០,០៥% អប្ប. ០,៥ អតិ. ១០.០០០ |
០,០៥% អប្ប. ០,៥ អតិ. ១០.០០០ |
០,០៥% អប្ប. ០,៥ អតិ. ១០.០០០ |
០,០៥% អប្ប. ៥០ អតិ. ១លាន |
០,០៥% អប្ប. ១០.០០០ អតិ. ២០០លាន |
០,០៥% អប្ប. ៤.០០០ អតិ. ៨០លាន |
ផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងពីគ្នា (ក្នុងសាខាតែមួយ) | ០,២៥ | ១.០០០ | ១០ | ០,២៥ | ០,២៥ | ០,២៥ | ០,២៥ | ២៥ | ៥.០០០ | ២.០០០ |
ផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងពីគ្នា (សាខាផ្សេងគ្នា) | ០,០៥% អប្ប. ០,៥ អតិ. ១០.០០០ |
០,០៥% អប្ប. ២.០០០ អតិ. ៤០លាន |
០,០៥% អប្ប. ២០ អតិ. ៤០០.០០០ |
០,០៥% អប្ប. ០,៥ អតិ. ១០.០០០ |
០,០៥% អប្ប. ០,៥ អតិ. ១០.០០០ |
០,០៥% អប្ប. ០,៥ អតិ. ១០.០០០ |
០,០៥% អប្ប. ០,៥ អតិ. ១០.០០០ |
០,០៥% អប្ប. ៥០ អតិ. ១លាន |
០,០៥% អប្ប. ១០.០០០ អតិ. ២០០លាន |
០,០៥% អប្ប. ៤.០០០ អតិ. ៨០លាន |
ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី (ដោយប្រើសំណួរសាកល្បង ឬលេខទូរស័ព្ទ) | ០,៥ | ២.០០០ | ២០ | ០,៥ | ០,៥ | ០,៥ | ០,៥ | ៥០ | ១០.០០០ | ៤.០០០ |
ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី (ដោយប្រើអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬប័ណ្ណបើកបរ) | ០,០៥% អប្ប. ០,៥ អតិ. ១០.០០០ |
០,០៥% អប្ប. ២.០០០ អតិ. ៤០លាន |
០,០៥% អប្ប. ២០ អតិ. ៤០០.០០០ |
០,០៥% អប្ប. ០,៥ អតិ. ១០.០០០ |
០,០៥% អប្ប. ០,៥ អតិ. ១០.០០០ |
០,០៥% អប្ប. ០,៥ អតិ. ១០.០០០ |
០,០៥% អប្ប. ០,៥ អតិ. ១០.០០០ |
០,០៥% អប្ប. ៥០ អតិ. ១លាន |
០,០៥% អប្ប. ១០.០០០ អតិ. ២០០លាន |
០,០៥% អប្ប. ៤.០០០ អតិ. ៨០លាន |
ផ្ទេរប្រាក់ទៅធនាគារផ្សេងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស | សូមអានក្នុងតារាងបន្ថែម | |||||||||
ទូទាត់វិក្កយបត្រ | ០,២៥ | ១.០០០ | ១០ | ០,២៥ | ០,២៥ | ០,២៥ | ០,២៥ | ២៥ | ៥.០០០ | ២.០០០ |
សេវាបើកប្រាក់បៀវត្ស និងទូទាត់ជាកញ្ចប់ | ០,៥ | ២.០០០ | ២០ | ០,៥ | ០,៥ | ០,៥ | ០,៥ | ៥០ | ១០.០០០ | ៤.០០០ |
សេវាទូទាត់ឱ្យអ្នកផ្គត់ផ្គង់ | ០,៥ | ២.០០០ | ២០ | ០,៥ | ០,៥ | ០,៥ | ០,៥ | ៥០ | ១០.០០០ | ៤.០០០ |
ប្រតិបត្តិការសេវាបញ្ជាអចិន្ត្រៃយ៍ | ០,៥ | ២.០០០ | ២០ | ០,៥ | ០,៥ | ០,៥ | ០,៥ | ៥០ | ១០.០០០ | ៤.០០០ |
ប្រតិបត្តិការសេវាបញ្ជាអចិន្ត្រៃយ៍ | ០,៥ | ២.០០០ | ២០ | ០,៥ | ០,៥ | ០,៥ | ០,៥ | ៥០ | ១០.០០០ | ៤.០០០ |
ស្នើសុំបញ្ឈប់មូលប្បទានបត្រ | ៥ | ២០.០០០ | ២០០ | ៥ | ៥ | ៥ | ៥ | ៥០០ | ១០០.០០០ | ៤០.០០០ |
ផ្សេងៗ | សូមអានក្នុងតារាងបន្ថែម |
ទំហំប្រតិបត្តិការ សម្រាប់អតិថិជនក្រុមហ៊ុន
បរិយាយ | ចំនួនប្រតិបត្តិការប្រចាំថ្ងៃ | ទំហំទឹកប្រាក់ក្នុងមួយប្រតិបត្តិការ (x) |
---|---|---|
ផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ (ក្នុងសាខាតែមួយ) | មិនកំណត់ (STP) | |
ផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ (ក្នុងក្រុមសាខាតែមួយ) | មិនកំណត់ (STP) | |
ផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ (សាខាផ្សេងគ្នា) | មិនកំណត់ (STP) | |
ផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងពីគ្នា (ក្នុងសាខាតែមួយ) | ៣០ (អាស្រ័យតាមប្រភេទអតិថិជន) |
|
ផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងពីគ្នា (ក្នុងក្រុមសាខាតែមួយ) | ||
ផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងពីគ្នា (សាខាផ្សេងគ្នា) | ||
ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី (ដោយប្រើសំណួរសាកល្បង ឬលេខទូរស័ព្ទ) | មិនកំណត់ |
|
ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី (ដោយប្រើអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬប័ណ្ណបើកបរ) | មិនកំណត់ |
|
ផ្ទេរប្រាក់ទៅធនាគារផ្សេងនៅក្នុងប្រទេសកម្ពុជា | មិនកំណត់ (NSTP) | |
ផ្ទេរប្រាក់ទៅធនាគារផ្សេងនៅក្រៅប្រទេស | មិនកំណត់ (NSTP) | |
ទូទាត់វិក្កយបត្រ | មិនកំណត់ (STP) | |
សេវាបើកប្រាក់បៀវត្ស និងទូទាត់ជាកញ្ចប់ (ពីគណនី ទៅគណនី) | មិនកំណត់ (STP) | |
សេវាទូទាត់ឱ្យអ្នកផ្គត់ផ្គង់ | មិនកំណត់ (NSTP) | |
ប្រតិបត្តិការសេវាបញ្ជាអចិន្ត្រៃយ៍ | មិនកំណត់ |
|
ប្រតិបត្តិការស្វ័យប្រវត្តិ (STP) គឺក្រោយពេលលោកអ្នកធ្វើប្រតិបត្តិការរួច ប្រព័ន្ធអេស៊ីលីដាអ៊ីនធើណែតនឹងដំណើរការដោយស្វ័យប្រវត្តិ ដោយមិនឆ្លងកាត់ការត្រួតពិនិត្យពីធនាគារឡើយ ។ ដូច្នេះលោកអ្នកត្រូវផ្ទៀងផ្ទាត់នូវព័ត៌មាន និងតួលេខផ្សេងៗឱ្យបានត្រឹមត្រូវ ពីព្រោះទឹកប្រាក់នឹងកាត់ចេញពីគណនីរបស់លោកអ្នកភ្លាមៗបន្ទាប់ពីប្រតិបត្តិការនោះបានសម្រេច ។
ប្រតិបត្តិការមិនស្វ័យប្រវត្តិ (NSTP) គឺក្រោយពេលលោកអ្នកធ្វើប្រតិបត្តិការរួច ប្រព័ន្ធអេស៊ីលីដាអ៊ីនធើណែតនឹងមិនដំណើរការដោយស្វ័យប្រវត្តិទេ ដោយត្រូវឆ្លងកាត់ការត្រួតពិនិត្យពីធនាគារនៅក្នុងម៉ោងបម្រើការងារ ទោះបីលោកអ្នកធ្វើប្រតិបត្តិការនៅក្នុងប្រព័ន្ធពីពេលណាក៏ដោយ ។
របៀបប្រើសេវាអេស៊ីលីដាអ៊ីនធើណែត
សូមចុចទីនេះ ដើម្បីពិនិត្យមើលរបៀបប្រើប្រាស់សេវាអេស៊ីលីដាអ៊ីនធើណែត ។
លក្ខខណ្ឌសុវត្ថិភាព សម្រាប់ការប្រើប្រាស់សេវាអេស៊ីលីដាអ៊ីនធើណែត
- សូមកុំប្រើកុំព្យូទ័រដែលមិនមានសុវត្ថិភាព អ៊ីនធើណែត ឬ Wi-Fi នៅតាមទីសាធារណៈនានាដូចជា ហាងកាហ្វេ បណ្ណាល័យ ហាងលក់ទំនិញ អាហារដ្ឋាន ឬអាកាសយានដ្ឋាន ។ល។ ពីព្រោះអ្នកដទៃអាចមើលឃើញលេខគណនី ឬលេខសម្ងាត់របស់លោកអ្នក តាមរយៈកម្មវិធីដែលគេបានដំឡើងក្នុងកុំព្យូទ័រនោះ ឬវីដេអូដែលគេដាក់នៅទីនោះ ។
- សូមកុំកត់លេខសម្ងាត់ផ្ទាល់ខ្លួន និងទុកប័ណ្ណឥណទាន ឬប័ណ្ណឥណពន្ធរបស់លោកអ្នក នៅជាមួយគ្នា ។ សូមផ្លាស់ប្តូរលេខសម្ងាត់ឱ្យបានញឹកញាប់ ។
- សូមកុំកត់ត្រាលេខសម្ងាត់ផ្ទាល់ខ្លួនទុកលើវត្ថុអ្វីមួយ ឬរក្សាទុកក្នុងកុំព្យូទ័ររបស់លោកអ្នក គឺត្រូវទន្ទេញចាំមាត់ ដើម្បីងាយស្រួលប្រើប្រាស់ ។
- សូមកុំទុកកុំព្យូទ័រដែលកំពុងបើកកម្មវិធីសេវាអេស៊ីលីដាអ៊ីនធើណែតចោល ។
- សូមរក្សា Hard/Soft Token របស់លោកអ្នកឱ្យមានសុវត្ថិភាព ។ Hard/Soft Token គឺជាឧបករណ៍ ឬកម្មវិធីដែលដំឡើងនៅក្នុងទូរស័ព្ទរបស់លោកអ្នក សម្រាប់បង្កើតលេខសម្ងាត់ដោយស្វ័យប្រវត្តិ (One Time Password) ដើម្បីបញ្ជាក់ប្រតិបត្តិការនៅលើសេវាអេស៊ីលីដាអ៊ីនធើណែត ។
- សូមកុំឆ្លើយតបទៅកាន់អ៊ីម៉ែល ទូរស័ព្ទ ឬសារអេឡិចត្រូនិកផ្សេងៗដែលសួរចង់ដឹងពីលេខគណនី ឬលេខសម្ងាត់ផ្ទាល់ខ្លួនរបស់លោកអ្នក ។
- សូមកុំបើកកម្មវិធី, Web Link, ឬអ៊ីម៉ែលទាំងឡាយណាដែលមិនធ្លាប់ស្គាល់ និងមានប្រភពមិនច្បាស់លាស់ ។
- សូមចូលកម្មវិធីសេវាអេស៊ីលីដាអ៊ីនធើណែត តាមរយៈវេបសាយរបស់ធនាគារអេស៊ីលីដា ដោយវាយអាសយដ្ឋាន www.acledabank.com.kh ។ សូមកុំចុចលើតំណភ្ជាប់ពីវេបសាយដទៃ ឬនៅក្នុងអ៊ីម៉ែលរបស់លោកអ្នកជាដាច់ខាត ។
- មុនពេលប្រើប្រាស់សេវាអេស៊ីលីដាអ៊ីនធើណែត សូមពិនិត្យអាសយដ្ឋានវេបសាយឱ្យច្បាស់លាស់ ចៀសវាងការចូលទៅកាន់វេបសាយមិនត្រឹមត្រូវ ។
- សូមចាកចេញ (Log Off), លុបប្រតិបត្តិការ (Clear History and Catch), បិទកម្មវិធី (Close Internet Browser) នៅពេលធ្វើប្រតិបត្តិការរួច ។
- កុំព្យូទ័រដែលប្រើសម្រាប់ចូលប្រព័ន្ធសេវាអេស៊ីលីដាអ៊ីនធើណែត ត្រូវមានកម្មវិធីកម្ចាត់មេរោគដែលទុកចិត្តបាន និងធ្វើបច្ចុប្បន្នកម្មឱ្យបានទៀងទាត់ និងត្រឹមត្រូវ ។
- សូមកុំបញ្ចូលលេខគណនី លេខសម្ងាត់ ឬព័ត៌មានផ្ទាល់ខ្លួនផ្សេងៗ នៅលើវេបសាយដែលមិនស្គាល់ ឬមិនមានប្រភពច្បាស់លាស់ ។
- សូមកុំផ្តល់លេខសម្ងាត់ផ្ទាល់ខ្លួន លេខគណនីដែលភ្ជាប់សេវាអេស៊ីលីដាអ៊ីនធើណែត ឬព័ត៌មានផ្ទាល់ខ្លួនដល់នណាម្នាក់ឡើយ ។ សូមផ្លាស់ប្តូរលេខសម្ងាត់ឱ្យបានញឹកញាប់ ។
- សូមកុំប្រើលេខសម្ងាត់សម្រាប់ចូលកម្មវិធី ជាលេខងាយស្រួលឱ្យអ្នកដទៃដឹង ដូចជា ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ លេខគណនី ឬលេខរៀងដែលងាយស្រួលចាំ ។
- សូមចងចាំថាធនាគារនឹងមិនទាក់ទងទៅលោកអ្នកផ្ទាល់ដើម្បីសួរពីលេខសម្ងាត់ ឬព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកឡើយ ។
- សូមកុំទាញយកកម្មវិធីផ្សេងៗពីវេបសាយណាដែលមិនមានប្រភពច្បាស់លាស់ ។
- ត្រូវត្រួតពិនិត្យកុំព្យូទ័រដែលប្រើសម្រាប់ចូលប្រព័ន្ធសេវាអេស៊ីលីដាអ៊ីនធើណែតឱ្យបានញឹកញាប់ ប្រសិនបើឃើញមានកម្មវិធីដែលមិនធ្លាប់ស្គាល់ ត្រូវលប់ចោលភ្លាម ចៀសវាងមានមេរោគផ្សេងៗចូលក្នុងកុំព្យូទ័ររបស់លោកអ្នក ។
- ប្រសិនបើលោកអ្នកមានចម្ងល់ ឬក៏មានមន្ទិលសង្ស័យវេបសាយ ឬអ៊ីម៉ែលណាមួយ សូមទាក់ទងមកយើងខ្ញុំ តាមរយៈ inquiry@acledabank.com.kh ឬទូរស័ព្ទលេខ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ។
សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។