តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ធនាគារ​អេឡិចត្រូនិក  »  ប័ណ្ណ​ឥណពន្ធ​អេស៊ីលីដា  »  ប័ណ្ណឥណពន្ធ​ចេស៊ីប៊ី​អេស៊ីលីដា

ប័ណ្ណឥណពន្ធ​ចេស៊ីប៊ី​អេស៊ីលីដា

ប័ណ្ណឥណពន្ធ​ចេស៊ីប៊ី​អេស៊ីលីដា

ប័ណ្ណ​ឥណពន្ធ​ចេស៊ីប៊ី​អេស៊ីលីដា គឺ​ជា​ប័ណ្ណ​ប្លាស្ទិក​អេឡិចត្រូនិក មាន​សុវត្ថិភាព​ខ្ពស់​មិន​អាច​ក្លែង​បន្លំ​បាន និង​ប្រើប្រាស់​ប្រព័ន្ធ​និង​ស្លាក​សញ្ញា​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ចេស៊ីប៊ី ។ ប័ណ្ណ​នេះ​ចេញ​ដោយ​ធនាគារ អេស៊ីលីដា ជូន​អតិថិជន​សម្រាប់​ធ្វើ​ប្រតិបត្តិការ​ដកសាច់ប្រាក់​នៅ​តាម​ម៉ាស៊ីន​អេធីអឹម និង​ទូទាត់​ចំណាយ​ផ្សេងៗ​តាមម៉ាស៊ីន​ឆូតកាត ឬ​តាម​អ៊ីនធើណែត ដែល​មាន​បិទ​ស្លាក​សញ្ញា​ចេស៊ីប៊ី នៅ​ទូទាំង​ប្រទេស និង​ពាស​ពេញ​ពិភពលោក ។

អត្ថប្រយោជន៍

  • អាច​ដក​សាច់ប្រាក់​បាន​ឆាប់​រហ័ស ពី​គ្រប់​ម៉ាស៊ីន​អេធីអឹម​ទាំង​អស់ ដែល​មាន​ស្លាក​សញ្ញា​ចេស៊ីប៊ី នៅ​ក្នុង​និង​ក្រៅ​ប្រទេស ២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ។
  • អាច​ទូទាត់​ចំណាយ​ផ្សេងៗ នៅ​តាម​ហាង​ទំនិញ សណ្ឋាគារ ឬ​ក្រុមហ៊ុន​នានា ដែល​មាន​ម៉ាស៊ីន​ឆូតកាត ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ទៀត ដែល​មាន​ស្លាក​សញ្ញា​ចេស៊ីប៊ី នៅ​ក្នុង និង​ក្រៅ​ប្រទេស ។
  • អាច​បញ្ជា​ទិញ​ទំនិញ ទិញ​ឬ​កក់​សំបុត្រ​យន្តហោះ ឬ​កក់​បន្ទប់​សណ្ឋាគារ តាម Internet/E-Commerce ។ល។
  • ផ្ទេរ​ប្រាក់​តាម​រយៈ​ម៉ាស៊ីន​អេធីអឹម របស់​ធនាគារ អេស៊ីលីដា ។
  • ចំណេញ​ពេលវេលា និង មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​សាច់ប្រាក់​និង​ទូទាត់​ចំណាយ​ផ្សេងៗ ។

លក្ខណៈ​សម្គាល់​ទូទៅ

  • មាន​ស្លាក​សញ្ញា ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ចេស៊ីប៊ី (JCB) ។
  • បំពាក់​ប្រព័ន្ធ EMV នៅ​ផ្នែក​ខាង​មុខ អាច​ការពារ​ការ​ក្លែង​បន្លំ​បាន​មួយ​រយភាគរយ និង Magnatic Stripe ផ្នែក​ខាង​ក្រោយ ។
  • មាន​បង្ហាញ​ថ្ងៃ​សុពលភាព​ប្រើប្រាស់ (Good Thru) ។ អស់​សុពលភាព​ប្រើប្រាស់ ឬ​ផុត​កំណត់​ប្រើប្រាស់ ប័ណ្ណ​នោះ​មិន​អាច​ប្រើ​ប្រាស់​បាន​ឡើយ ។
  • មាន​ពាក្យ "DEBIT" នៅ​ខាង​មុខ ផ្នែក​ខាង​ក្រោម ។ មាន​ន័យ​ថា គឺ​ជា​ប័ណ្ណ​ឥណពន្ធ ។ គ្រប់​ប្រតិបត្តិការ​តាម​រយៈ​ប័ណ្ណ​នេះ ត្រូវ​កាត់​ប្រាក់ចេញ​ពី​គណនី​របស់​ម្ចាស់​ប័ណ្ណ​ដែល​មាន​នៅ​ធនាគារ ។
  • មាន​ឈ្មោះ​អតិថិជន បង្ហាញ​នៅ​លើ​ប័ណ្ណ ។

ទំហំ​ប្រតិបត្តិការ

ទំហំ​ប្រតិបត្តិការ (ក្នុង​មួយ​ថ្ងៃ) សម្រាប់​ប័ណ្ណ​មួយ ធម្មតា
ចំនួន​ប្រតិបត្តិការ តាម​ម៉ាស៊ីន​អេធីអឹម ម៉ាស៊ីន​ឆូតកាត និង​អ៊ីខុមមើស ២៥​ ដង
ដក​ប្រាក់ តាម​រយៈ ៖ ១.៥០០​ដុល្លារ ឬ ៦.០០០.០០០រៀល
ទូទាត់​ទំនិញ​-សេវាកម្ម​ផ្សេងៗ តាម​ម៉ាស៊ីន​ឆូត​​កាត ៤.០០០​ដុល្លារ
ទូទាត់​ទំនិញ-សេវាកម្ម​​ផ្សេងៗ តាម​សេវា​អ៊ីខុមមើស ៤.០០០​ដុល្លារ
ទូទាត់​ទំនិញ-សេវាកម្ម​​ផ្សេងៗ តាម​សេវា​អេស៊ីលីដា​អ៊ីខុមមើស មិន​កំណត់
ផ្ទេរប្រាក់រវាង​គណនីម្ចាស់​ផ្សេង​គ្នា តាម​ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា ១.០០០​ដុល្លារ
ទូទាត់​វិក្កយបត្រ តាម​ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា មិន​កំណត់
ទំហំ​ប្រតិបត្តិការ​ក្នុង​វេបសាយ​នេះ គឺ​សម្រាប់​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សំគាល់ ៖ 

  • សូម​ចុច​ទីនេះ សម្រាប់​ពាក្យ​ស្នើសុំ​ប័ណ្ណឥណពន្ធ​វីសា​អេស៊ីលីដា ។
  • [1] លោក​អ្នក​អាក​ដក​ប្រាក់​ពី​ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា នៅ​ក្នុង​ប្រទេស​ឡាវ បាន​តែ​ប្រាក់​ឡាវ​គីប ប៉ុណ្ណោះ ។ ដូច្នេះ​​នៅ​ពេល​ដែល​លោក​អ្នក​ដក់​ប្រាក់ នោះ​ប្រព័ន្ធ​នឹង​ប្តូរ​ប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

MORE
ACLEDA Unity ToanChet
ACLEDA Bank Plc.
FREE - On the App Store and Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួនអ្នកកំពុងទស្សនា : ១៥៩    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៤.៧៣៩    ចំនួនអ្នកទស្សនាពីម្សិល : ៩.៥៤០