តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី

 »  ផលិតផល និង​សេវា  »  សេវា​ធនាគារ​អេឡិចត្រូនិក  »  ប័ណ្ណ​វីសា​អេស៊ីលីដា

ប័ណ្ណវីសាអេស៊ីលីដា

ជម្រើស​ដ៏​ឆ្លាត ក្នុង​ការ​ទូទាត់​ជា​លក្ខណៈ​អន្តរជាតិ

ប័ណ្ណ​​វីសា​អេស៊ីលីដា ត្រូវ​បាន​ផលិត​ស្រប​តាម​បទដ្ឋាន​ទាន់​សម័យ​បំផុត និង​ទទួល​ស្គាល់​ជា​បទដ្ឋាន​ទិន្នន័យ​សុវត្ថិភាព​នៃ​ឧស្សាហកម្ម​ប័ណ្ណ​ទូទាត់ (PCI DSS) ដែល​ធានា​បាន​នូវ​សុវត្ថិភាព​ខ្ពស់​ជូន​ដល់​អតិថិជន ។

ប័ណ្ណ​​វីសា​អេស៊ីលីដា ផ្តល់​ភាពងាយស្រួល​ជូន​ដល់​អតិថិជន​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ចំណាយ​ផ្សេងៗ តាមម៉ាស៊ីន​ឆូតកាត ឬ​ដក​សាច់ប្រាក់​តាមម៉ាស៊ីន​អេធីអឹម ដែល​មាន​បិទ​ស្លាក​សញ្ញា VISA ឬ VISA Plus នៅ​ទូទាំង​ប្រទេស និង​ពាស​ពេញ​ពិភពលោក ។

ប័ណ្ណ​​វីសា​អេស៊ីលីដា ជា​ជម្រើស​ដ៏​ប្រសើរ​មួយ និង​​ទំនើប​ទាន់​សម័យ ក្នុង​ការ​ទូទាត់​ដោយ​ចាប់​តាំង​ពី​ការ​បញ្ជា​ទិញ​ទំនិញ-សេវាកម្ម​ប្រចាំ​ថ្ងៃ រហូត​ឈាន​ទៅ​ដល់​ការ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើណែត (e-commerce) ។

ប័ណ្ណ​​វីសា​អេស៊ីលីដា មាន​បំពាក់​ប្រព័ន្ធ​បច្ចេកវិជ្ជា​ការពារ​សុវត្ថិភាព​ប័ណ្ណ ដោយ​តម្រូវ​ឱ្យ​អតិថិជន​បញ្ចូល​លេខ​សុវត្ថិភាព (OTP) [3] ដែល​ប្រព័ន្ធ​បាន​ផ្ញើ​សារ (SMS) [4] ជូន​អតិថិជន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​បាន​ចុះ​ឈ្មោះ (លោអ្នក​អាច​ប្រើ​ជា Soft Token [5] ឬ Hard Token [6] ក៏​បាន) នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើណែត (e-commerce) ។

ប័ណ្ណ​វីសា​អេស៊ីលីដា មាន​ពីរ​ប្រភេទ គឺ​ ៖

  • ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា
    អាច​ធ្វើ​ប្រតិបត្តិការ​បាន តាម​កម្រិត​បន្ទាត់​ឥណទាន​ដែល​មាន​ស្រាប់ ឬ​បាន​អនុម័ត​ដោយ​ធនាគារ អេស៊ីលីដា ។
  • ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា
    គ្រប់​ប្រតិបត្តិការ​តាម​រយៈ​ប័ណ្ណ​នេះ ត្រូវ​កាត់​ប្រាក់ចេញ​ពី​គណនី​របស់​ម្ចាស់​ប័ណ្ណ​ដែល​មាន​នៅ​ធនាគារ អេស៊ីលីដា ។

របៀប​ស្នើ​សុំ​ប្រើប្រាស់

អត្ថប្រយោជន៍

  • អាច​ទូទាត់​ចំណាយ​ផ្សេងៗ​តាមម៉ាស៊ីន​ឆូតកាត​នៅ​តាម​ហាង​ទំនិញ សណ្ឋាគារ ឬ​ក្រុមហ៊ុន​នានា​ ទាំង​ក្នុង និង​ក្រៅ​ប្រទេស
  • លោក​អ្នក​អាច​ទិញ​ និង​ទូទាត់​ថ្លៃ​ទំនិញ​បាន​ភ្លាមៗ និង​មិន​គិត​ការ​ប្រាក់ (សម្រាប់​ប័ណ្ណ​ឥណទាន) ប្រសិន​បើ​លោក​អ្នក​ទូទាត់​ប្រាក់​សង​មក​ធនាគារ​វិញ​មិន​ឱ្យ​ហួស​ថ្ងៃ​កំណត់ [1]
  • អាច​ដក​សាច់​ប្រាក់​បាន​ឆាប់​រហ័ស ពី​គ្រប់​ម៉ាស៊ីន​អេធីអឹម​ទាំងអស់ ដែល​មាន​ស្លាក​សញ្ញា VISA ឬ VISA Plus នៅ​ក្នុង និង​ក្រៅ​ប្រទេស គ្រប់​ពេល​វេលា
  • អាច​បញ្ជា​ទិញ​តាម​ប្រព័ន្ធអ៊ីនធើណែត​បាន​ដូច​ជា ទិញ​ទំនិញ កក់​សំបុត្រ​យន្តហោះ ឬ​កក់​បន្ទប់​​សណ្ឋាគារ ជាដើម
  • មាន​សុវត្ថិភាព និង​ងាយ​ស្រួល​ជាង​ការ​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ
  • អាច​ប្រើប្រាស់​បាន​គ្រប់​ទី​កន្លែង ពាសពេញ​ពិភពលោក និង​មាន​ច្បាប់​ការពារ​ដល់​អ្នក​ប្រើប្រាស់
  • ចំណេញ​ពេលវេលា និង មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​សាច់ប្រាក់ និង​ទូទាត់​ចំណាយ​ផ្សេងៗ

លក្ខណៈ​សម្គាល់​ទូទៅ

  • អក្សរ​បោះពុម្ព​លើ​ប័ណ្ណ ចារិក​ជា​អក្សរ​ផុស
  • លេខ​ប័ណ្ណ ១៦ខ្ទង់
  • ជា​ប័ណ្ណ VISA Plus ដែល​បាន​រចនា​តាម​បទដ្ឋាន និង​ស្លាក​សញ្ញា​ធនាគារ អេស៊ីលីដា និង​ស្ថាប័ន​វីសា
  • មាន​ឈ្មោះ​អ្នក​ប្រើប្រាស់​ជា​ភាសា​អង់គ្លេស
  • មាន​កាល​បរិច្ឆេទ​ផុតកំណត់
  • ផ្នែក​ខាង​មុខ​ប័ណ្ណ​មាន​បង្កប់ EMV Chip និង​ខាង​ខ្នង​ប័ណ្ណ​មាន​ឆ្នូត​ម៉ាញ៉េទិក ដែល​ជា​ប្រព័ន្ធ​ការពារ​សុវត្ថិភាព និង​ការពារ​ចំពោះ​ការ​ក្លែង​បន្លំ​ផ្សេងៗ

ប្រភេទប្រាក់

ប្រភេទ​ជា​ប្រាក់​ដុល្លារ​អាមេរិក ។ ករណី​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​ដក​ប្រាក់ ឬ​ទូទាត់​ជា​​ប្រាក់​ផ្សេងៗ តាមរយៈ​ប័ណ្ណ​វីសា​អេស៊ីលីដា ប្រព័ន្ធ​នឹង​ប្តូរ​ប្រាក់​ទៅ​តាម​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​របស់​​វីសា នៅ​ពេល​​ទូទាត់​នោះ ។

ឯកសារ​តម្រូវ (សម្រាប់​ប័ណ្ណ​ឥណទាន) 

  • សម្រាប់​ឯកត្តជន
    • ជា​នីតិជន ដែល​មាន​អាយុ​ចាប់ពី ១៨ឆ្នាំ
    • ត្រូវ​មាន​ឯកសារ​អត្តសញ្ញាណ​ដូចជា ៖ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ លិខិត​ឆ្លង​ដែន សៀវភៅ​គ្រួសារ ​ឬ​ឯកសារ​អត្តសញ្ញាណ​ផ្សេង​ទៀត ដែល​មាន​សុពលភាព
    • ត្រូវ​មាន​ទី​លំនៅ​ផ្ទាល់​ខ្លួន ឬ​អាសយដ្ឋាន​ទំនាក់ទំនង​ច្បាស់លាស់ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា
    • ត្រូវ​ដាក់​បញ្ចាំ​ទ្រព្យ​ធានា (ដី អាគារ ឬ​ប្រាក់​បញ្ញើ ឬ​លិខិត​ធានា ។ល។)
    • ឬ​ក្នុង​ករណី​មិន​ដាក់​បញ្ចាំ ត្រូវ​មាន​ប្រាក់​បៀវត្ស ឬ​ប្រាក់​ចំណូល​ទៀងទាត់ និង​មាន​កេរ្តិ៍​​ឈ្មោះ​ល្អ ឬ​ប្រវត្តិ​សង​​ឥណទាន​ល្អ និង​មាន​អ្នក​ធានា
  • សម្រាប់​ក្រុមហ៊ុន
    • ត្រូវ​ចាត់តាំង ឬ​ផ្តល់​សិទ្ធិ ជា​លាយលក្ខណ៍​អក្សរ​ដល់​អ្នក​តំណាង​​ជានីតិជន អាយុ​ចាប់​​ពី ១៨ឆ្នាំ ដើម្បី​ឱ្យ​ប្រើប្រាស់​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា
    • ត្រូវ​មាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ​របស់​អ្នក​មាន​សិទ្ធិ និង​អ្នក​​តំណាង​ក្រុមហ៊ុន/ស្ថាប័ន ដូចជា ៖ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ លិខិត​ឆ្លង​ដែន សៀវភៅ​គ្រួសារ ឬ​ឯកសារ​អត្ត​សញ្ញាណ​​ផ្សេង​ទៀត​​ដែល​មាន​​សុពលភាព
    • ត្រូវ​ផ្តល់​ឯកសារ​ក្រុមហ៊ុន/ស្ថាប័ន​ដូចជា ៖ លក្ខន្តិកៈ អនុស្សរណៈ វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម លិខិត​អនុញ្ញាត​ឱ្យ​ដំណើរការ​ក្រុមហ៊ុន និង​ឯកសារ​ផ្សេង​ទៀត​ដែល​មាន​សុពលភាព
    • ត្រូវ​មាន​ទីតាំង​អាជីវកម្ម ឬ​អាសយដ្ឋាន​ទំនាក់ទំនង ច្បាស់លាស់ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា
    • ត្រូវ​ដាក់​បញ្ចាំ​ទ្រព្យ​ធានា (ដី អាគារ ឬ​ប្រាក់​បញ្ញើ​ ឬ​លិខិត​ធានា ។ល។)

ទំហំ​ប្រតិបត្តិការ 

ទំហំ​ប្រតិបត្តិការ (ក្នុង​មួយ​ថ្ងៃ) សម្រាប់​ប័ណ្ណ​មួយ ប័ណ្ណ​ធម្មតា
ចំនួន​ប្រតិបត្តិការ ទាំង​ម៉ាស៊ីន​អេធីអឹម ម៉ាស៊ីន​ឆូតកាត និង​សេវា​អ៊ីខុមមើស ២៥ ដង
ដក​ប្រាក់ តាម​រយៈ ៖ ១.៥០០​ដុល្លារ
ដកប្រាក់ តាម​ម៉ាស៊ីន​អេធីអឹមរបស់ធនាគារ​ផ្សេង (ក្នុង​និង​ក្រៅ​ប្រទេស) ១.៥០០ដុល្លារ [7]
ទូទាត់​ទំនិញ​​-សេវាកម្ម​​តាម​ម៉ាស៊ីន​ឆូត​​កាត ៤.០០០ដុល្លារ
ទូទាត់​ទំនិញ​​-សេវាកម្ម​​តាម​សេវាអ៊ីខុមមើស ៤.០០០ដុល្លារ
ផ្ទេរប្រាក់រវាង​គណនីម្ចាស់​ផ្សេង​គ្នា តាម​ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា ១.០០០​ដុល្លារ
ផ្ទេរប្រាក់ទៅ​ប័ណ្ណ​វីសា​របស់​ធនាគារ​ផ្សេង (ក្នុង​ប្រទេស) តាម​ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា ២.៥០០​ដុល្លារ
ទូទាត់​វិក្កយបត្រ តាម​ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា មិន​កំណត់
ទំហំ​ប្រតិបត្តិការ​របស់​ប័ណ្ណ​វីសា​អេស៊ីលីដា នឹង​មាន​ទំហំ​ធំ​ជាង​នេះ​អាស្រ័យ​តាម​ប្រភេទ​ប័ណ្ណ មាន​ដូចជា​ ៖ ប័ណ្ណ​ពិសេស, ប័ណ្ណមាស, ឬ​ប័ណ្ណប្លាទីន ។
ទំហំ​ប្រតិបត្តិការ​ខាង​លើ គឺ​សម្រាប់​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

លក្ខខណ្ឌ​សុវត្ថិភាព

  • សូម​រក្សា​ប័ណ្ណ​របស់​លោក​អ្នក នៅ​ទីកន្លែង​ដែល​មាន​សុវត្ថិភាព ។
  • លោក​អ្នក​មិន​ត្រូវ​កត់​ត្រា​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​ទុក​នៅ​លើ​វត្ថុ​អ្វីមួយ​ឡើយ ពោល​គឺ​ត្រូវ​ទន្ទេញ​ចាំមាត់ ដើម្បី​ងាយ​ស្រួល​ក្នុង​​ការ​ប្រើប្រាស់ និង​ចៀស​វាង​អ្នក​ដទៃ​លួច​ប្រើ ។
  • មិន​ត្រូវ​ឱ្យ​គេ​ដឹង ឬ​ប្រាប់ ឬ​មើល​ឃើញ​លេខ​សម្ងាត់​នៅ​ពេល​ប្រើប្រាស់​ឡើយ ។ រាល់​ពេល​បញ្ចូល​លេខ​​សម្ងាត់ ត្រូវ​ឈរ​ឱ្យ​បាន​កៀក​ម៉ាស៊ីន​ដក​ប្រាក់ និង​ត្រូវ​ប្រាកដ​ថា​គ្មាន​អ្នក​ណា​លួច​មើល ។
  • ត្រូវ​ផ្លាស់​ប្តូរ​លេខ​សម្ងាត់​ឱ្យ​បាន​ញឹកញាប់
  • សូម​ពិនិត្យ​លើ​សមតុល្យ​គណនី​ដែល​ភ្ជាប់​ប័ណ្ណ នៅ​ពេល​ដែល​លោកអ្នក​ទូទាត់​រួច ។
  • សូម​ពិនិត្យ​មើល​ម្ចាស់​ហាង នៅ​ពេល​គាត់​យក​ប័ណុ្ណ​របស់​លោក​អ្នក​ទៅ​ឆូត​ជា​មួយ​ម៉ាស៊ីន​ឆូត​កាត និង​ប្រាកដ​ថា​លោក​អ្នក​អាច​មើល​ឃើញ​ប័ណ្ណ​របស់​លោក​អ្នក​ជា​និច្ច ។
  • ការ​បញ្ចូល​លេខ​សម្ងាត់​មិន​ត្រឹមត្រូវ​ចំនួន​បី​ដង ប្រព័ន្ធ​នឹង​ច្រាន​ចេញ​ដោយ​ស្វ័យប្រវត្តិ (សម្រាប់​ការ​ប្រើប្រាស់​ជាមួយ​ម៉ាស៊ីន​អេធីអឹម និង​ម៉ាស៊ីន​ឆូត​កាត​របស់​ធនាគារ អេស៊ីលីដា ប៉ុណ្ណោះ) ។
  • ករណី​មាន​ការ​បាត់​បង់ ឬ​ខូចខាត​ប័ណ្ណ​អេស៊ីលីដា ឬ​ប្រសិន​បើ​លេខ​សម្ងាត់​ត្រូវ​ភាគី​ទី​បី​ដឹង ម្ចាស់​ប័ណ្ណ​ត្រូវ​ជូន​ដំណឹង​ភ្លាម​មក​កាន់​ធនាគារ អេស៊ីលីដា តាម​រយៈ​ទូរស័ព្ទ​លេខ ០២៣ ៩៩៤ ៤៤៤០១៥ ៩៩៩ ២៣៣ បម្រើ​ការ​២៤​ម៉ោង ។

សំគាល់ ៖ 

  1. ការ​ទូទាត់​ថ្លៃ​ទំនិញ ឬ​សេវា​កម្ម គឺ​មិន​គិត​ការ​ប្រាក់​រហូត​ដល់​ថ្ងៃ​ទី២៨ នៃ​ខែ​នីមួយៗ ក្នុង​ករណី​​លោក​អ្នក​សង​ប្រាក់​ទាំងអស់​មិន​ឱ្យ​ហួស​ថ្ងៃ​ផុត​កំណត់​សង​ប្រាក់នេះ ។ បើ​មិន​​ដូច្នេះ​ទេ ការ​ប្រាក់​នឹង​ត្រូវ​គិត​ជា​ធម្មតា ចាប់​ពី​ថ្ងៃប្រតិបត្តិការ​ទូទាត់​ថ្លៃ​ទំនិញ ឬ​សេវាកម្ម​នោះ​ត​ទៅ ។
  2. លោក​អ្នក​អាក​ដក​ប្រាក់​ពី​ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា នៅ​ក្នុង​ប្រទេស​ឡាវ បាន​តែ​ប្រាក់​ឡាវ​គីប​ប៉ុណ្ណោះ ។ ដូច្នេះ​​នៅ​ពេល​ដែល​លោក​អ្នក​ដក់​ប្រាក់ នោះ​ប្រព័ន្ធ​នឹង​ប្តូរ​ប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ ។
  3. One Time Password (OTP): ជា​លេខ​សម្ងាត់​ដែល​ប្រើ​បាន​តែ​ម្តង​គត់ ហើយ​ត្រូវ​អស់​សុពលភាព​ប្រើ​ប្រាស់​ក្រោយ​រយៈ​ពេល ៦០វិនាទី និង​មិន​តម្រូវ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ចង​ចាំ​នោះ​ទេ ។ លោកអ្នក​ត្រូវ​បញ្ចូល​លេខ​សម្ងាត់​នេះ​នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ជា​មួយ​វេបសាយ​ដែល​មាន​សញ្ញា "Verified by VISA" ។
  4. SMS Token: លេខ​សម្ងាត់ (OTP) ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​លេខ​ទូរស័ព្ទ​ដៃ​របស់​អតិថិជន​ដែល​បាន​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​ប័ណ្ណ ។ អតិថិជន​ត្រូវ​ជូន​ដំណឹង​មក​ធនាគារ​នៅ​ពេល​មាន​ការ​កែប្រែ​លេខ​ទូរស័ព្ទ​របស់​ពួក​គាត់ ។
  5. Soft Token: លេខ​សម្ងាត់​ត្រូវ​បាន​បង្ហាញ​ដោយ​កម្មវិធី​ដែល​បាន​បញ្ចូល​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អតិថិជន​នៅ​ពេល​ចុះ​ឈ្មោះ ។
  6. Hard Token: ជា​ឧបករណ៍​ប្រើ​សម្រាប់​បង្ហាញ​លេខ OTP ។
  7. ដកប្រាក់ តាម​ម៉ាស៊ីន​អេធីអឹមរបស់ធនាគារ​ផ្សេង (ក្នុង​និង​ក្រៅ​ប្រទេស) អាច​អាស្រ័យ​លើ​ការ​កំណត់​របស់​ធនាគារ​ផ្សេង ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS ។

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ១.១១៦.៤៥៨ នាក់
ទាញយក​ពី App StoreGoogle Play

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.១១៦.៤៥៨ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ២៩៨    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៤.០១៨    ចំនួនអ្នកទស្សនាពីម្សិល : ១៤.៨១៥