homenavigate_nextផលិតផល និងសេវាnavigate_nextឯកត្តជនnavigate_nextសេវាទូទាត់ចំណាយលើការអនុវត្តវិធានការសុខាភិបាល សម្រាប់ជនបរទេសចូលមកប្រទេសកម្ពុជា
សេវាទូទាត់ចំណាយលើការអនុវត្តវិធានការសុខាភិបាល
សេវាទូទាត់ចំណាយលើការអនុវត្តវិធានការសុខាភិបាល សម្រាប់ជនបរទេសចូលមកប្រទេសកម្ពុជា!
ជនបរទេសដែលធ្វើដំណើរចូលមកប្រទេសកម្ពុជា ឬឯកត្តជន ឬក្រុមហ៊ុន-ស្ថាប័ន អាចបង់ប្រាក់តម្កល់ធានា សម្រាប់ការទូទាត់ថ្លៃធ្វើតេស្តរកមេរោគកូវីដ១៩ ការធ្វើចត្តាឡីស័ក និងការពិនិត្យព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរដ្ឋ និងសេវាផ្សេងៗក្នុងកំឡុងពេលធ្វើចត្តាឡីស័ក តាមរយៈសេវាកម្មធនាគារ អេស៊ីលីដា ភីអិលស៊ី ។
ការបង់ប្រាក់
ជនបរទេសអាចបង់ជាសាច់ប្រាក់ (ប្រាក់រៀល ដុល្លាអាមេរិក យ៉ន់ចិន ឬប្រាក់បរទេសផ្សេងៗទៀត) ឬទូទាត់តាមប័ណ្ណ (VISA, Mastercard, UnionPay, JCB, Diners Club, Discover) ។ ចំនួនទឹកប្រាក់សម្រាប់តម្កល់ធានា ដែលបានកំណត់ដោយក្រសួងសុខាភិបាល ចំនួន ២.០០០ ដុល្លារអាមេរិក ហើយធនាគារគិតថ្លៃសេវាកម្ម ចំនួន ៣០ ដុល្លារអាមេរិក ។
ការដកប្រាក់
ជនបរទេសអាចដកប្រាក់ តម្កល់ធានានេះវិញ (ប្រាក់ដែលនៅសល់) នៅតាមសាខារបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ទូទាំងប្រទេស ។
