www.acledabank.com.kh

homenavigate_nextផលិតផល និង​សេវាnavigate_nextព័ត៌មាន​ខ្លីៗ​អំពី​ផលិតផល និង​សេវា

ព័ត៌មាន​ខ្លីៗ​អំពីផលិតផល និង​សេវា

ប័ណ្ណនិម្មិត

ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១

ប័ណ្ណនិម្មិតរបស់ធនាគារ អេស៊ីលីដា! លោកអ្នកអាចបង្កើតនៅលើអេស៊ីលីដាម៉ូបាល និងប្រើប្រាស់បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា សម្រាប់ទូទាត់ទំនិញ-សេវាកម្មផ្សេងៗតាមអនឡាញ។

ប័ណ្ណអេស៊ីលីដា និមិត្តសញ្ញាថ្មី

ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១

ប័ណ្ណអេស៊ីលីដា មានសុវត្ថិភាពខ្ពស់សម្រាប់ប្រើប្រាស់​ទូទាត់​ចំណាយផ្សេងៗ ផ្ទេរប្រាក់ ដាក់-ដកប្រាក់ បង្កើតប័ណ្ណនិម្មិត ។ល។ ឥឡូវនេះលោកអ្នកអាចស្នើសុំ ប័ណ្ណអេស៊ីលីដាគ្រប់ប្រភេទ និមិត្តសញ្ញាថ្មីនេះបានតាមតម្រូវការ។

ទូទាត់វិក្កយបត្រ ឬសំណងឥណទានរបស់ស្ថាប័នហិរញ្ញវត្ថុ

ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១

ទូទាត់វិក្កយបត្រ ឬសំណងឥណទានរបស់ស្ថាប័នហិរញ្ញវត្ថុថ្មីៗជាច្រើន បានភ្លាមៗ តាមអេស៊ីលីដាម៉ូបាល និងអេស៊ីលីដាអ៊ីនធើណែត ដោយគ្រាន់តែចុចលើទូរស័ព្ទដៃ ឬកុំព្យូទ័ររបស់លោកអ្នក។ សូមពិនិត្យមើលតារាងស្ថាប័នហិរញ្ញវត្ថុ ដែលទទួលបង់ប្រាក់តាម អេស៊ីលីដាម៉ូបាល និង អេស៊ីលីដាអ៊ីនធើណែត

បញ្ចុះតម្លៃ ៥ដុល្លារភ្លាមៗ

ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១

បញ្ចុះតម្លៃ ៥ដុល្លារភ្លាមៗ រាល់ការទូទាត់តាមប័ណ្ណចេស៊ីប៊ី របស់ធនាគារ អេស៊ីលីដា នៅលើ foodpanda ចាប់ពី ៧ដុល្លារឡើងទៅ និងប្រើលេខកូដ ACLEDA។ ការផ្តល់ជូននេះចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់អស់ពីស្តុក។

បង់ថ្លៃសិក្សា តាមអេស៊ីលីដាអ៊ីនធើណែត

ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១

បង់ថ្លៃសិក្សារបស់សាលារៀនថ្មីៗជាច្រើននៅក្នុងប្រទេសកម្ពុជា តាមអេស៊ីលីដាអ៊ីនធើណែត នៅលើកុំព្យូទ័ររបស់លោកអ្នក បានយ៉ាងងាយស្រួល។ សូមពិនិត្យមើលឈ្មោះសាលាដែលទទួលបង់ថ្លៃសិក្សាតាម អេស៊ីលីដាអ៊ីនធើណែត ទីនេះ

មធ្យោបាយទូទាត់កាន់តែឆាប់រហ័ស

ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១

ទូទាត់ទំនិញ-សេវាកម្មផ្សេងៗកាន់តែឆាប់រហ័ស និងងាយស្រួល ជាមួយប័ណ្ណអេស៊ីលីដា តាមមធ្យោបាយ contactless។

ឡូយមែន អាចកំណត់ឈ្មោះគណនីបានតាមតម្រូវការ

ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១

ឥឡូវនេះលោកអ្នកអាចកំណត់ឈ្មោះគណនីនៅក្នុងអេស៊ីលីដាម៉ូបាល សម្រាប់កំណត់ចំណាំផ្ទាល់ខ្លួនបានតាមតម្រូវការ។ សូមពិនិត្យមើលរបៀបកំណត់ឈ្មោះគណនីធនាគារ ក្នុងអេស៊ីលីដាម៉ូបាល ទីនេះ

បង់ថ្លៃប្រើប្រាស់ទឹកតាមអេស៊ីលីដាម៉ូបាល

ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១

បង់ថ្លៃប្រើប្រាស់ទឹកតាមអេស៊ីលីដាម៉ូបាល ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតថ្មីៗជាច្រើន បានគ្រប់ពេលវេលា និងងាយស្រួល។ សូមពិនិត្យមើលតារាងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ដែលលោកអ្នកអាចបង់តាមអេស៊ីលីដាម៉ូបាល ទីនេះ

សេវាកម្មធនាគារស្វ័យប្រវត្តិ បើកបម្រើ ២៤/៧

ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១

ធនាគារ អេស៊ីលីដា មានសោមនស្សសូមគោរពអញ្ជើញអតិថិជន និងសាធារណជនទាំងអស់មកប្រើប្រាស់សេវាធនាគារស្វ័យប្រវត្តិ របស់ធនាគារ អេស៊ីលីដា គ្រប់ពេលវេលា (២៤/៧) ជាមួយនឹងម៉ាស៊ីនស្វ័យប្រតិបត្តិការ ដែលមានចំនួនច្រើនជាង ៨០០គ្រឿងនៅទូទាំងប្រទេស។ លោកអ្នកអាចធ្វើប្រតិបត្តិការសេវាធនាគារដោយស្វ័យប្រវត្តិ ដូចជា៖ ដាក់ប្រាក់ ដកប្រាក់ ផ្ទេរប្រាក់ បង្កើតប័ណ្ណនិម្មិត បើកគណនី បោះពុម្ពប័ណ្ណអេធីអឹម ផ្លាស់ប្តូរព័ត៌មានគណនី ដាក់ប្រាក់បញ្ញើមានកាលកំណត់ បោះពុម្ពវិញ្ញាបនបត្រប្រាក់បញ្ញើ និងសេវាស្វ័យប្រវត្តិជាច្រើនទៀត។

ផ្ទេរប្រាក់ពីប្រទេសជប៉ុន និងកូរ៉េ! ផ្ទេរភ្លាម ប្រាក់ចូលក្នុងគណនីអ្នកទទួលភ្លាម

ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១

រហ័ស និងកម្រៃសេវាទាប ជាមួយសេវាផ្ទេរប្រាក់ចូលពីប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ ចូលក្នុងគណនីរបស់ធនាគារ អេស៊ីលីដា នៅក្នុងប្រទេសកម្ពុជា ។ ផ្ទេរភ្លាម ទឹកប្រាក់ចូលក្នុងគណនីរបស់អ្នកទទួលភ្លាម ។ លោកអ្នកអាចផ្ទេរបាន ២.៥០០ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ និងផ្ទេរបាន៤ដងក្នុងមួយថ្ងៃ។

ភ្នាក់ងារទ្រូម៉ាន់នី អាចបង់ប្រាក់ទៅក្រុមហ៊ុន តាមអេស៊ីលីដាម៉ូបាល

ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១

ជម្រើសបង់ប្រាក់ថ្មី និងងាយស្រួល របស់ភ្នាក់ងារទ្រូម៉ាន់នីទាំងអស់ គឺគ្រាន់តែចុចលើអេស៊ីលីដាម៉ូបាល ក្នុងទូរស័ព្ទរបស់ពួកគាត់​តែប៉ុណ្ណោះ និងជាពិសេសមិនអស់ថ្លៃសេវាទៀត។

សារជូនដំណឹងពេលទទួលប្រាក់ពីអ្នកទិញ

ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១

លោកអ្នកអាចជ្រើសរើសទទួលសារជូនដំណឹង (App Notification ឬ Telegram) នៅពេលអ្នកទិញទូទាត់តាមអេស៊ីលីដាម៉ូបាល ឬ POS។ សូមប្រាប់យើងខ្ញុំពីតម្រូវការរបស់អាជីវកម្មលោកអ្នក និងជ្រើសរើសប្រភេទសារជូនដំណឹងពីការទូទាត់តាមឃ្យូអរកូដ របស់អេស៊ីលីដាម៉ូបាល ឬ POS។

ដាក់ប្រាក់បញ្ញើមានកាលកំណត់ តាមអេស៊ីលីដាម៉ូបាល

ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១

ប្រសិនបើលោកអ្នកមានសាច់ប្រាក់ទំនេរ ក្នុងអំឡុងពេលជាក់លាក់ណាមួយ លោកអ្នកអាចដាក់ប្រាក់បញ្ញើមានកាលកំណត់ ដោយខ្លួនឯង គ្រប់ពេលវេលា តាមអេស៊ីលីដាម៉ូបាល មានសុវត្ថិភាព ហើយថែមទាំងទទួលបានការប្រាក់ខ្ពស់។

តើលោកអ្នក​មាន​តម្រូវការ QR ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើសុំឥឡូវនេះ

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ធនាគារពិតស្ថិត​ក្នុង​ដៃ​របស់​លោកអ្នក

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ២.០៦២.៦៨០ នាក់

ឥឡូវ​នេះ​លោក​អ្នក​អាច​បង់​ពន្ធ​ដារ​ទូទៅ (លើក​លែង​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ) ជូន​អគ្គនាយក​ដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាម​រយៈ​សេវា​អេស៊ីលីដា​អ៊ីខុមមើស ។

ធនាគារ អេស៊ីលីដា គិត​ថ្លៃ​សេវា ៤.០០០រៀល ក្នុង​មួយ​ប្រតិបត្តិការ ដោយ​កាត់​ចេញ​ពី​គណនី​របស់​អតិថិជន​ដោយ​ស្វ័យ​ប្រវត្តិ ។

ការ​បង់​ពន្ធ​នេះ​ធ្វើ​ឡើង​ជា​ប្រាក់​រៀល ក្នុង​ករណី​គណនី​របស់​អតិថិជន​ជា​ប្រាក់​ផ្សេង នោះ​ប្រព័ន្ធ​នឹង​ប្តូរ​ប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ​តាម​អត្រា​ប្តូរ​ប្រាក់​របស់​ធនាគារ អេស៊ីលីដា ។

ធនាគារ​អេស៊ីលីដា ទទួល​បង់​ថ្លៃ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក

លោក​អ្នក​អាច​បង់​ថ្លៃ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍ (Nonimmigrant Visa) របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក តាម​រយៈ​សាខា​របស់​ធនាគារ​អេស៊ីលីដា នៅ​ទូទាំង​ប្រទេស ។

សូម​ចុច​ពាក្យ​ភ្ជាប់​ខាង​ក្រោម សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ថ្លៃ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​នេះ ៖
» ថ្លៃ​ដាក់​ពាក្យ​សុំទិដ្ឋាការ
» អត្រា​ប្តូរ​ប្រាក់

ធនាគារ​អេស៊ីលីដា​មាន​បញ្ជរ​នៅ​ក្នុង​ការិយាល័យ​អគ្គនាយកដ្ឋាន​ពន្ធដារ សម្រាប់​ទទួល​ប្រាក់​បង់ពន្ធ​គ្រប់​ប្រភេទ

ដើម្បី​ផ្តល់​ភាពងាយស្រួល​ជូន​ដល់​អតិថិជន និង​សាធារណជន​ក្នុង​ការ​បង់ពន្ធ ធនាគារ​អេស៊ីលីដា​បាន​បង្កើត​បញ្ជរ​នៅ​ក្នុង​ការិយាល័យ​អគ្គនាយកដ្ឋាន​ពន្ធដារ សម្រាប់​ទទួល​ប្រាក់​បង់ពន្ធ​គ្រប់​ប្រភេទ (ពន្ធ​លើ​អចលនទ្រព្យ ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន ពន្ធអាករ​គ្រប់​ប្រភេទ) ។

ដូច្នេះ​អតិថិជន និង​សាធារណជន​អាច​អញ្ជើញ​ទៅ​បង់ពន្ធ​គ្រប់​ប្រភេទ​នៅ​បញ្ជរ​របស់​ធនាគារ​អេស៊ីលីដា នៅ​ក្នុង​ស្នាក់ការកណ្តាល​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ឬ​ក៏​នៅ​គ្រប់​សាខា​របស់​ធនាគារ​អេស៊ីលីដា​ទូទាំង​ប្រទេស ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៣២៤ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ